ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើផ្អាកការងារ ជាបណ្តោះអាសន្ន របស់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នមួយចំនួន របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជា ឲ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល និងសូមអំពាវនាវ ស្ថាប័ននិតិបញ្ញត្តិ សុំផ្អាកជាបណ្តោះអាសន្ន នូវស្ថាប័ន ប៉ុន្តែយើងត្រូវមាន មនុស្សប្រចាំការ តែយ៉ាងហោចណាស់ ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ រាជរដ្ឋាភិបាល នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។

តាមរយៈសារសំឡេងបន្ទាន់ និងពិសេសមួយនៅយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាធ្វើយ៉ាងដូច្នេះ យើងអាចបញ្ជៀសបាន ហានិភ័យ ដែលយើងមិនទាន់ស្គាល់ នឹងអ្នកដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់ នៅពេលនេះ ព្រោះមានការឆ្លងក្នុងក្របខណ្ឌ នគរបាលជាតិ មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនី ផងដែរ ។

To Top