Covid-19

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា ទោះបីកំពុងរីករាលដាល ជំងឺកូវីដ-១៩

សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើម ធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។

យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាលមេបញ្ជាការ ចម្រុះរួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិតអប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាពជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធ នៅខាងក្រៅទៀតនោះទេ។

មន្ត្រីយោធាម្នាក់បានលើកឡើងថា“ ការបណ្តុះបណ្តាលនេះ គឺដើម្បីរក្សាជំហរត្រៀមខ្លួនរួមគ្នា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ វិធានការណ៍កំចាត់មេរោគ នឹងត្រូវបានអនុវត្តពេញមួយវគ្គបណ្តុះបណ្តាល ដើម្បីការពារកងកម្លាំងរបស់យើង”។

ចាប់តាំងពីឆ្នាំ២០១៩ សមយុទ្ធរួមបញ្ចូលគ្នាដ៏ធំ របស់ប្ថទេសទាំងពីរ មិនបានរាប់បញ្ចូលសមយុទ្ធ ក្រៅចំពេលមានកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។

កាលពីឆ្នាំមុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តលុបចោលសមយុទ្ធ នៅរដូវផ្ការីកដោយសារតែ ។ ជំងឺកូវីដ – ១៩ ហើយបានធ្វើនៅរដូវក្ដៅ ក្នុងលក្ខណៈមួយ ដែលត្រូវបានកែប្រែ ៕

ដោយ ឈូក បូរ៉ា

To Top