ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ ថ្នាក់លើឲ្យស្រ្តី នគរបាល បំបៅ កូនពេល បំពេញបេសកកម្ម ធ្វើកិច្ចសន្យា គឺមិនយល់តម្លៃ ជាម្តាយ

ភ្នំពេញ៖ “ឱលោកនាយអើយលោកនាយ តើលោក នាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិន យល់ពីតម្លៃជាម្តាយសោះអញ្ចឹង”។ នេះជាប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលមានបំណង ស្តីបន្ទោសទៅថ្នាក់លើ របស់ស្រ្តីជានគរបាលដែលបំបៅដោះកូនពេលបំពេញការងារខណៈស្រ្តីជានគរបាលរូបនេះត្រូវបានថ្នាក់លើហៅទៅអប់រំ ណែនាំ ឲ្យឈប់បំបៅកូនក្នុងពេលបំពេញការងារ ។

ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពី
អធិការស្រុកនគរបាលស្រុក សៀមប៉ាងនៅរសៀលថ្ងៃ ៩ មីនា នេះ បានហៅនគរបាលជារូបស្រ្តីមកធ្វើកិច្ចសន្យាព្រោះបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថាប៉ះពាល់ដល់កិត្តិយស នគរបាល និងស្ត្រីខ្មែរ។ ក្នុងនោះនគរបាលស្ត្រី ក៏បានសន្យាដោយឈប់ធ្វើបែប នេះទៀត ។

លោក ពេជ្រ ស្រស់បន្តថា” លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយ ឲ្យគាត់ធ្វើកិច្ចសន្យា បែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្ស គ្រប់រូបដែលជាកូននោះ ឲ្យយល់ដឹងពីការលះបង់ របស់ម្តាយហើយឲ្យកូនៗ គ្រប់រូបដឹងគុណផង”។

ជាមួយគ្នានេះ មេបក្សនេះ ក៏បានលើកទឹកចិត្តដល់ស្រ្តីនគរចំនួន៥០ម៉ឺនរៀលផងដែរ៕

To Top