ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងរៀបចំជំរុំបណ្តោះអាសន្ន សម្រាប់អ្នករត់ភៀសខ្លួន ពីចលាចលក្នុងប្រទេស មីយ៉ាន់ម៉ា

បរទេស៖ កងទ័ពរបស់ប្រទេសថៃ កំពុងរៀបចំជំរុំបណ្តោះអាសន្ននៅខេត្តរ៉ាណុង និងឆុំផុន សម្រាប់ជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនពីអំពើហិង្សានយោបាយ ខណៈចំនួនអ្នកស្លាប់ក្នុងចំនោមក្រុមអ្នកតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីនោះ នៅតែបន្តកើនឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ Santi Sakuntak មេបញ្ជាការនៃក្រុមការងារ Tasp Satri Task Force បាននិយាយនៅថ្ងៃច័ន្ទនេះថា ស្រុក Muang, La-un និង Kra Buri ក្នុងខេត្ត រ៉ាណុង និងស្រុកថាសែ នៅខេត្ត ឆុំផុន ត្រូវបានគេកំណត់ថា ជាតំបន់សម្រាប់ជម្រកបណ្តោះអាសន្ន។

លោកបាននិយាយថា ប្រទេសថៃនឹងទទួលយកពួកគេ ដោយហេតុផលមនុស្សធម៌ ហើយបញ្ជូនពួកគេមកវិញ បន្ទាប់ពីស្ថានការណ៍នេះ វិលមករកភាពធម្មតាវិញ ជំនួសឱ្យការបង្កើតជំរុំជនភៀសខ្លួន អចិន្រ្តៃយ៍នៅព្រំដែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top