ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៧៨នាក់ និង៣៨នាក់ជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន

  • អ្នកឆ្លងសរុប= ៤៨៧៤ នាក់
  • អ្នកជាសះស្បើយ= ២២៩០ នាក់
  • អ្នកកំពុងព្យាបាល= ២៥៤៤ នាក់
  • អ្នកស្លាប់= ៣៥ នាក់៕
To Top