Covid-19

ពលរដ្ឋជាង ២០០លាននាក់ នៅសហរដ្ឋអាមេរិក ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ២០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណជាង ២០០នាក់ហើយ ដែលជាគោលដៅមួយ ដែលគាត់បានគ្រោងទុក នឹងក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅចុងខែមេសានេះ ។

លោក បៃឌិន បានថ្លែងថា សហរដ្ឋអាមេរិក បានឈានចូលដល់ដំណាក់កាលថ្មីមួយ នៅក្នុងការចាក់វ៉ាក់សាំង ដែលជាកិច្ចខិតខំប្រឹងប្រែស ដែលបានចាប់ផ្តើមឡើងដោយផ្តោតលើ ការទទួលការចាក់វ៉ាក់សាំងដល់អ្នកទាំងនោះ ដែលភាគច្រើនរងហានិភ័យដល់ពលរដ្ឋទូទៅ ។

លោក បៃឌិន បានថ្លែងថា “ឥឡូវនេះ ជាពេលវេលានឹងត្រូវឈានដល់ ដំណាក់កាលថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការចាក់វ៉ាក់សាំងជាប្រវត្តិសាស្ត្រ” ។ លោក បានបន្ថែមថា “ដើម្បីឲ្យវាមានសភាពធម្មតា ប្រសិនបើអ្នករង់ចាំរហូតដល់វេនរបស់អ្នក ការរង់ចាំមិនយូរនោះទេ ។ ពេលឥឡូវនេះ សម្រាប់អ្នកគ្រប់គ្នា ដែលមានអាយុលើសពី១៦ឆ្នាំ ដើម្បីទទួលការចាក់វ៉ាក់សាំង” ។

ទិន្នន័យចេញដោយ CDC បានបង្ហាញថា ការចាក់វ៉ាក់សាំងគឺមានពលរដ្ឋប្រមាណ ២១៥លាននាក់ ដែលបានទទួលការចាក់ថ្នាំគិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ពលរដ្ឋប្រមាណាជាង ២៧៧លាននាក់ នឹងទទូលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដែលត្រូវចែកចាយនៅទូទាំងប្រទេស ។

មជ្ឈមណ្ឌលដដែលនេះ បានបង្ហាញទិន្នន័យឲ្យដឹងថា បច្ចុប្បន្ននេះ មានពលរដ្ឋអាមេរិកាំងប្រមាណ ៨៧លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតហើយ ហើយយោងតាមស្ថិតិពលរដ្ឋ របស់សហរដ្ឋអាមេរិក ស្មើនឹង ២៦,៤ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top