ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុប នឹងអនុញ្ញាតិ ឲ្យពលរដ្ឋអាមេរិក ដែលចាក់វ៉ាក់សាំង រួចរាល់អាចធ្វើដំណើរ ចូលបាននៅរដូវក្តៅនេះ

បរទេស ៖ នៅសប្តាហ៍នេះ យោងតាមការចេញផ្សាយ របស់ CNA បានឲ្យដឹងថាសហភាពអ៊ឺរ៉ុប នឹងធ្វើការអនុញ្ញាតិ ឲ្យពលរដ្ឋអាមេរិក ទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ក្នុងការធ្វើដំណើរចូលមកដល់ប្លុក របស់ខ្លួនបានចាប់ពីរដូវក្តៅ ខាងមុខនេះហើយ។

ប្រធានសហភាពអ៊ឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងប្រាប់ក្រុមអ្នកកាសែត ញូវយ៉កថាម ថា សមាជិកក្នុងប្លុកអ៊ឺរ៉ុប ទាំង២៧បាន
ឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការលប់ចោលនូវការរឹតបន្តឹង នៃការធ្វើដំណើរពីមុនចោល ដោយទទួលយកដោយ មិនមានលក្ខខណ្ឌទៀត ឡើយ ចំពោះពលរដ្ឋអាមេរិក ឬពលរដ្ឋណា ដែលបានចាកវ៉ាក់សាំង រួចរាល់។

គួរឲ្យដឹងដែរថា កាលពីខែមុនបណ្តាប្រទេស ក្នុងប្លុកអ៊ឺរ៉ុបបានធ្វើការយល់ព្រមគ្នា ហើយក្នុងការដំណើរការប័ណ្ណ អនុញ្ញាតិ សម្រាប់ការធ្វើដំណើរ ដោយសេរី នៅក្នុងតំបន់ របស់ខ្លួន ចំពោះបុគ្គលទាំងឡាយណា ដែលទទួលបានចាក់វ៉ាក់សាំង រួចរាល់អ្នកដែលជាសះស្បើយ ពីកូវីដឬអ្នកដែលធ្វើតេស្ត អវិជ្ជមានកូវីដ នៅពេលធ្វើដំណើរ មកដល់តាមច្រកព្រំដែន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top