ភ្នំពេញ៖ ន័យរបស់លោក សយ សុភាពលើកឡើងថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺចង់សំដៅទៅលើលោក សម រង្ស៊ីនិងឪពុករបស់លោក គឺលោក សម សារី ដែលជាជនក្បត់ជាតិ។
ការលើកឡើងរបស់លោក សយ សុភាពក្រោយតុលាការ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ក្រោមបទចោទ រារាំងការអនុវត្តវិធានការ រាជរដ្ឋាភិបាល។
លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១។
សាលាដំបូងបង្កាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី បន្ទាប់ពីមានពាក្យបណ្តឹងរបស់ អគ្គស្នងការដ្ឋាន នគរបាល ជាតិដែលប្តឹង លោកសម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម។
លោក សម រង្ស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ បានញុះញុង ឲ្យប្រជាពលរដ្ឋងើបបះបោរ ចេញពីផ្ទះប្រឆាំងទៅនឹង បម្រាម របស់រារដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ។
លោក សយ សុភាព ថា “តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ីនេះគឺបរាជ័យបដិវត្តន៍ម្រាមដៃ៣ និង ចាក់វ៉ាក់សាំង ព្រមទាំងញុះ ឲ្យប្រជាជនងើបបះបោរ ចេញពីផ្ទះប្រឆាំងទៅនឹង បម្រាមរបស់រារដ្ឋាភិបាល លើបញ្ហាទប់ស្កាត់ កុំឲ្យឆ្លងរាលដាជំងឺកូវិដ-១៩”។
ជាមួយគ្នានេះដែរ លោក សយ សុភាព សង្ឃឹមនិង ជឿងជាក់ថា ព្រឹត្តការណ៍រីករាលដាល ជំងឺកាចសាហាវកូវីដ-១៩ នឹងបិទបញ្ចប់ក្នុងពេល ដ៏ឆាប់ក្រោមយុទ្ធសាស្ត្រ នៃផែនទីចង្អុលផ្លូវ របស់ «រដ្ឋបុរសសន្តិភាព» គឺ សម្តេចតេជោ ហ៊ុន សែន ខណៈ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើន៤.០ភាគរយ នៅឆ្នាំ២០២១ និង ៥,៥ ភាគនៅឆ្នាំ២០២២ ។
អ្នកវិភាគបានឲ្យដឹងដែរថា ក្រោយកូវីដ-១៩ បិទបញ្ចប់អ្វីៗនឹងវិលមក ប្រសើរទាំងអស់ ជាពិសេសអ្នកវិនិយោគចិន ដែលជាប្រទេសមហាមិត្តដែកថែប និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់កម្ពុជា៕