កីឡា

ឪពុករបស់អត្តពលិកឥណ្ឌូនេស៊ី ទទួលមរណភាព នៅពេលលោកឈ្នះមេដាយមាស ២គ្រឿង នៅ SEA Games ២០១៩

ហ្វីលីពីន៖ យោងតាមការចេញផ្សាយ Thedailysentryថា បន្ទាប់ពីឈ្នះមេដាយមាសឥណ្ឌូនេស៊ី ចំនួន២គ្រឿង ក្នុងការប្រកួតប្រភេទកីឡាវ៉ូស៊ូ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន កីឡាករ Edgar Xavier Marvelo បានរំភើបចិត្ត អបអរជ័យជម្នះរបស់លោក ជាមួយក្រុមគ្រួសាររបស់លោក។

អ្វីដែលកីឡាកររូបនេះមិនដឹង គឺនៅពេលរូបគេ បង្ហាញការប្រកួតប្រជែង បែរជាឪពុកលោក បានទទួលមរណភាពទៅហើយ។ ផេក2019 SEA Games បានបង្ហោះ លើហ្វេសប៊ុករបស់ពួកគេថា៖ ការឈ្នះមេដាយមាស សម្រាប់ករប្រកួតវិញ្ញាសា Gunshu និង Daoshu របស់វ៉ូស៊ូកាលពីម្សិលមិញ បានក្លាយជាពេលវេលាដ៏ផ្អែមល្ហែម សម្រាប់ឥណ្ឌូនេស៊ី Edgar Xavier Marvelo ។

មិត្តរួមក្រុមរបស់ Marvelo បានលាក់បាំងអ្វីដែលបានកើតឡើង ចំពោះឪពុកលោក រហូតដល់លោក បានទទួលរង្វាន់របស់លោក ដើម្បីលោកអាចផ្តោត លើការប្រកួតប្រជែង។ ពួកគេទាំងអស់គ្នាយំ បន្ទាប់ពីជ័យជម្នះរបស់លោក។

លោកបានស្រក់ទឹកភ្នែក បន្ទាប់ពីជ័យជម្នះរបស់លោក ហើយអ្នកទាំងនោះ មិនត្រឹមតែជាទឹកភ្នែក នៃក្ដីអំណរនោះទេ។ ឪពុករបស់ Edgar បានស្លាប់ នៅពេលដែលលោក កំពុងប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានគេជូនដំណឹង អំពីរឿងនេះ បន្ទាប់ពីឈ្នះមេដាយមាស នាំឲ្យលោកស្រក់ទឹកភ្នែក៕ ដោយ៖ លី ភីលីព

To Top