ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម បឹងកេងកង ។
ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យ ជា ស៊ីម មានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក ដូសទី២ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៩ ៧៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧ ៨២០នាក់ និងមានអ្នកស្លាប់ ១២៦នាក់៕