បរទេស៖ ក្រសួងការពារជាតិអាមេរិក នឹងដកក្រុមហ៊ុនអេឡិចត្រូនិចចិនឈ្មោះ Xiaomi ចេញពីបញ្ជីខ្មៅរបស់រដ្ឋាភិបាល។ យោងតាមឯកសាររបស់តុលាការ ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមដោះស្រាយ បណ្តឹងដែលកំពុងបន្ត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីសំរេចចិត្តក៏នឹងមើលឃើញទៅលើការរឹតត្បិតលើការវិនិយោគរបស់អាមេរិកនៅក្នុងក្រុមហ៊ុនចិនដែលត្រូវ បានដកចេញផងដែរ។
កាលពីដើមខែមករា ក្រសួងការពារជាតិអាមេរិកនិងនាយកដ្ឋានរតនាគារអាមេរិក បានរឹតត្បិតការវិនិយោគរបស់អាមេរិកនៅក្នុងក្រុមហ៊ុនរបស់ប្រទេសចិន ដោយចោទប្រកាន់ក្រុមហ៊ុន Xiaomi ថា មានទំនាក់ទំនងជាមួយយោធាចិន និងបានកំណត់យកក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា ជា“ ក្រុមហ៊ុនយោធាកុម្មុយនិស្តចិន” ដែលអាចនាំឱ្យមានការ ការដកចេញពីក្រុមហ៊ុនពីស្តុកភាគហ៊ុនអាមេរិក និងការលុបចេញពីសន្ទស្សន៍ចំណុចគោលពិភពលោកផងដែរ៕ប្រែសម្រួលៈ ណៃ តុលា