Covid-19

ដំណឹងល្អ! ការសិក្សា រកឃើញថា វ៉ាក់សាំងស៊ីណូវ៉ាក ៩៩,៤៩ ភាគរយ មានប្រសិទ្ធភាព ក្នុងការឆ្លើយតប នឹងប្រព័ន្ធភាពស៊ាំ (Video)

ការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បានបង្ហាញថា ៩៩,៤៩ ភាគរយនៃអ្នកទទួលបានវិវត្ត ទៅជាការឆ្លើយតបអង្គបដិប្រាណ ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ ។

របាយការណ៍បានបន្ថែមថា ៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូងប្រហែល ៦៦ ភាគរយនៃអ្នកទទួលបានវិវត្តទៅជាប្រព័ន្ធភាពស៊ាំ។ ក្រុមស្រាវជ្រាវបាននិយាយថា ចំនួនអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះ ត្រូវបានវាស់ជាមួយ Roche Elecsys Electrochemilumines Immunoassay ដែលជាការរកឃើញនូវអង្គបដិប្រាណសរុប ដែលត្រូវបានបង្កើតឡើង ប្រឆាំងនឹងវីរុសក្នុងគំរូឈាមរបស់មនុស្សមុ ននិងក្រោយ រយៈពេលចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយៈ សយ សុភា

To Top