ភ្នំពេញ ៖ សូមចូលរួម បរិច្ចាគដល់គន្ធបុប្ផា ទោះតិចក្តី ច្រើនក្តី! មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ បានជួយសង្រ្គោះនិងធ្វើការវះកាត់ បានដោយជោគជ័យ នូវទារក២នាក់ វិជ្ជមានកូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុកផេក របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារ ស្បៃពោះវៀនពីកំណើត និងបានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ ចូលពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយក្អួតខ្សោះជាតិទឹក និងខ្សោយក្រលៀន នោមឈាម។
ចំណែកឯទារកម្នាក់ទៀត អាយុ១៧ថ្ងៃ មានបូសគុំខ្ទុះ នៅដើមទ្រូងនិង បានឆ្លងកូវីដ-១៩ ពីម្តាយ។
សូមអរគុណ ក្រុមគ្រូពេទ្យយាមប្រចាំការ និងក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយវេជ្ជបណ្ឌិត ហ៊ី ប៉េងកាំង។ នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕