ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត

ភ្នំពេញ ៖ ក្រុមការងារ យកសំណាកកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២១ បានធ្វើតេស្តរហ័ស ជំងឺកូវីដ១៩ ចំនួន២នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ម្នាក់ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ ។

ពួកគាត់ទាំងគូរដណ្តឹងនឹងគ្នា ក្នុងពិធីភ្ជាប់ពាក្យ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័ក និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។

រដ្ឋបាល ខេត្តអំពាវនាវ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺត្រូវរួសរាន់ ទៅយកសំណានៅមន្ទីរពេទ្យបង្អែក ខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័ក ផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យ ឬក៏អាចទំនាក់ទំនងតាមលេខ ទូរសព្ទ លេខ 012 985 689 / 0885964496 ៕

To Top