ព័ត៌មានជាតិ

រុស្ស៊ី អនុម័តផ្លូវថ្មីសម្រាប់ ជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Air France ទៅកាន់ទីក្រុងមូស្គូ

បរទេស៖ អ្នកនាំពាក្យឲ្យក្រុមហ៊ុន អាកាសចរណ៍បារាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីទើបបានអនុម័តផ្លូវថ្មីសម្រាប់ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air France រវាងទីក្រុងប៉ារីសនិងទីក្រុងមូស្គូ គេចពីដែនអាកាសប៉េឡារុស ជាបឋមសម្រាប់តែចុងសប្ដាហ៍នេះប៉ុណ្ណោះ។

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប ហៅកាត់ថា EASA នាពេលថ្មីៗនេះ បានណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកនិងក្រៅស្រុក គេចចេញពីដែនអាកាសប៉េឡារុស នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Ryanair មួយគ្រឿង ដែលធ្វើដំណើរពីប្រទេស លីទុយអានីទៅកាន់ក្រិក ត្រូវបានបង្ខំឲ្យចុះចតនៅទីក្រុង Minsk ហើយមានការចាប់ខ្លួនអ្នកកាសែតប្រឆាំងមួយរូប ដែលជិះលើយន្តហោះនោះ កាលពីថ្ងៃទី២៣ ខែឧសភា។

អ្នកនំាពាក្យឲ្យក្រុមហ៊ុនអាកាសចរណ៍បារាំង បាននិយាយយ៉ាងដូច្នេះថា “ផ្លូវហោះហើរថ្មីនេះ ត្រូវបានដាក់ឲ្យអនុវត្តនៅថ្ងៃនេះ ហើយយើងទទួលបានការអនុញ្ញាត សម្រាប់សប្ដាហ៍នេះ និងកំពុងតែរង់ចាំភ្លើងបៃតងពីអាជ្ញាធររុស្ស៊ី សម្រាប់ការហោះហើររបស់យើង ក្រោយចុងសប្ដាហ៍នេះ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាចរណ៍បារាំង Air France ដែលជាផ្នែកនៃក្រុម Air France-KLM នោះ ធ្វើប្រតិបត្តិការជើងហោះហើរមួយឬក៏ពីរជើង ក្នុងមួយថ្ងៃ រវាងទីក្រុងប៉ារីសនិងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top