ព័ត៌មានអន្តរជាតិ

សមាជិក ណាតូ១១ ប្រទេស ចូលរួមក្នុងសមយុទ្ធ Steadfast Defence 2021

បរទេស ៖ បុគ្គលិក និងសម្ភារៈយោធា មកពីសមាជិក អង្គការណាតូ ចំនួន១១ប្រទេស តាមសេចក្តី រាយការណ៍ បានធ្វើការរួមគ្នា នៅក្នុងបរិយាកាស ជាក់ស្តែងសម្រាប់ជា លើកដំបូងមួយ កាលពីដើមសប្ដាហ៍នេះ នេះបើតាមសេចក្តី រាយការណ៍មួយពីទីភ្នាក់ងារ សារព័ត៌មាន UPI ។

នៅក្នុងអំឡុងសមយុទ្ធ Steadfast Defender 21 នោះ បុគ្គលិកផ្នែកទំនាក់ទំនង មកពីកង នាវាលេខ២អាមេរិក និងទីបញ្ជាការ កងកម្លាំងចម្រុះ Norfolk បានបង្កើតវិធីសាស្ត្រ ប្រព័ន្ធពឹងផ្អែកខ្លួនឯង ដើម្បីធ្វើការបញ្ជា គ្រប់គ្រង និងធ្វើទំនាក់ទំនងគ្នា យ៉ាងមានប្រសិទ្ធភាព ជាមួយដៃគូណាតូ លើបណ្ដាញរួមមួយ ជាពិសេសនោះ គឺបណ្ដាញតំបន់ សម្ងាត់ណាតូ ហៅកាត់ថា NSWAN ។

មន្ត្រីផ្នែកទំនាក់ទំនង C2F លោក Anthony Murphy បាននិយាយថា “យើងអាចចូល ទៅក្នុងធនធាន NSWAN ជាច្រើន ដោយប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធបច្ចុប្បន្នរបស់នាវ ដោយមិនចាំបាច់មានគណនេយ្យ ប្រតិបត្តិការពិសេស ឧបករណ៍មានតម្លៃថ្លៃ ការគាំទ្រផ្នែកបច្ចេកទេសបន្ថែម ឬក៏រយៈពេលវែងនិងបង្កើនការចំណាយនោះទេ” ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធ Steadfast Defender នេះ គឺជាសមយុទ្ធយោធាពហុវិស័យ ពហុជាតិនិងចម្រុះ ដែលមានទាំងព្រឹត្តិការណ៍គ្រប់គ្រង ដែនអាកាសនិងសមុទ្រ​ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top