ភ្នំពេញ៖ រូបភាពវីដេអូ ហ្វូងដំរី នៅក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ និងអ្វីជាការគួរ ឱ្យកត់សម្គាល់ ក្នុងហ្វូងដំរីនេះ មានកូនដំរីតូចៗច្រើនបញ្ជាក់ពីការ មានកូនដំរីថ្មីៗ ទើបនឹងកើតឡើងបន្ថែមទៀត។
ក្រសួងបរិស្ថាន តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក នាពេលថ្មីៗនេះ បានឱ្យដឹងថា “នេះគឺជាក្តីសង្ឃឹម របស់កម្ពុជា នៃចំនួនដំរីអាស៊ី នៅកម្ពុជា”។
ប្រភពដដែល បានឱ្យដឹងបន្ថែមថា តាមការសិក្សា កម្ពុជាបច្ចុប្បន្ន ត្រូវបានសន្និដ្ឋានថា មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ៦០០ ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា។
សូមចូលរួមថែរក្សា ការពារនិងអភិរក្ស ធនធានធម្មជាតិ និងសត្វព្រៃ!