កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី ចំនួន១.៨០៤នាក់ ដែលបានបញ្ជាក់ថា ករណីកូវីដ-១៩ បន្ទាប់ពីក្រុមអាជ្ញាធរ សុខាភិបាល បានធ្វើតេស្ត ក្នុងរយៈពេលមួយថ្ងៃ មានចំនួន៥.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៣.២៧២នាក់ ។
ក្រសួងបានដាក់ថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២៩៦នាក់ បានជាសះស្បើយពីជំងឺ ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ សរុបមានអ្នកស្លាប់ចំនួន៧១នាក់ក៏ត្រូវបាន គេរាយការណ៍ឲ្យដឹង សរុបអ្នកស្លាប់ដោយសារកូវីដ-១៩បានកើនឡើង ដល់៣.៦៨៣នាក់ ។
ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្រសួងបានក្រើនរំលឹក ដោយជំរុញដល់ពលរដ្ឋ អាហ្វហ្គានីស្ថាន ឲ្យពាក់ម៉ាស់មុខ នៅតាមកន្លែងមានមនុស្សច្រើន រក្សាគម្លាត និងរក្សាអនាម័យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា