ហុងកុង៖ មេដឹកនាំ ទីក្រុងហុងកុង បាននិយាយ នៅថ្ងៃអង្គារនេះ ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅហុងកុង មិនត្រូវប្រឆាំង រដ្ឋាភិបាលនោះទេ ដោយបដិសេធនូវការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពថ្មីៗ ប្រឆាំងនឹង កាសែតគាំទ្រ លទ្ធិប្រជាធិបតេយ្យ ក្រោមច្បាប់សន្តិសុខថ្មី ដ៏មានឥទ្ធិពលមួយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ។
ទីក្រុងហុងកុង បានរៀបចំព្រឹត្តិការណ៍ ផ្សាយព័ត៌មាន អន្តរជាតិ និងក្នុងស្រុក យ៉ាងរស់រវើក ប៉ុន្តែសេរីភាព សារព័ត៌មាន បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីសប្តាហ៍មុន អាជ្ញាធរ បានបង្កកទ្រព្យសម្បត្តិរ បស់កាសែតប្រជាធិបតេយ្ យប្រជាធិបតេយ្យធំជាងគេ របស់ហុងកុង ដោយប្រើច្បាប់សន្តិសុខជាតិ ទីក្រុងប៉េកាំង ដែលបានដាក់លើ ទីក្រុងនេះ ក្នុងឆ្នាំ ២០២០ ។
នាយកប្រតិបត្តិកាសែត ពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ “ ឃុបឃិត” ដែលជាបទឧក្រិដ្ឋប្រឆាំងនឹង សន្តិសុខជាតិ លើអ្វីដែលប៉ូលីស បាននិយាយថា ជាអត្ថបទដែលអំពាវនា វឱ្យមានការដាក់ទណ្ឌកម្ម ជាអន្តរជាតិប្រឆាំងនឹង មេដឹកនាំចិន និងហុងកុង។
នាយកប្រតិបត្តិទីក្រុងហុង លោកស្រី Carrie Lam បាននិយាយ នៅពេលត្រូវបានគេ សួរអំពី Apple Daily ថា “វាមិនមែនជាបញ្ហា ក្នុងការរិះគន់ រដ្ឋាភិបាលហុងកុងនោះទេ ប៉ុន្តែប្រសិនបើ មានចេតនារៀបចំសកម្មភាព ដើម្បីញុះញង់ ឱ្យមានការធ្វើវិទ្ធង្សនា រដ្ឋាភិបាលនោះ ជាការពិត នឹងសេរីភាពសារព័ត៌មាន នៅក្នុងហុងកុង៕
ប្រែសម្រួលដោយៈ សយ សុភា