បាងកក៖ ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក នៅ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង ដោយប្រឆាំងនឹងការព្រមាន ពីអាជ្ញាធរ អំពីករណីឆ្លងវីរុស ឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។
ការហែក្បួន បានកើតឡើងនៅខួប ៨៩ ឆ្នាំនៃបដិវត្តសៀម – ការបះបោរដែល បានប្រែក្លាយប្រទេសថៃពីរបបរាជានិយមដាច់ខាត ទៅជារាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។
ទីក្រុងបាងកក ត្រូវបានរញ្ជួយដោយការតវ៉ាស្ទើរ តែរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អ៊ូចា នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានបាត់បង់ការចាប់អារម្មណ៍ បន្ទាប់ពីការផ្ទុះវីរុស និងការដាក់គុក មេដឹកនាំនិស្សិត។
អាជ្ញាធរ បានរឹតត្បិតការប្រមូលផ្តុំ ជាសាធារណៈ នៅពេលដែលព្រះរាជាណាចក្រនេះ បានចាប់យកនូវការឆ្លងនៃរលកទីបី ដោយចំនួនករណីប្រចាំថ្ងៃ របស់វា បានកើនឡើងដល់ ៣០០០ករណី ។
ប្រែសម្រួលដោយៈ សយ សុភា