ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សា សន្តិភាពអាហ្វហ្គានីស្ថាន៖ កិច្ចពិភាក្សាសន្តិភាពគួរតែបន្ត លុះត្រាតែពួកតាលីបង់ដកខ្លួន

បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថាន នៅពេលថ្មីៗនេះ បាននិយាយថា កិច្ចពិភាក្សាដែលជាប់គាំងជាយូរ ស្តីពីដំណោះស្រាយនយោបាយ ចំពោះជម្លោះជាច្រើនទសវត្ស មិនគួរបោះបង់ចោលនោះទេ បើទោះជាមានការវាយប្រហារ កើនឡើងពីពួកតាលីបង់ ប្រសិនបើពួកបះបោរ នៅតែមិនដកខ្លួនចេញ។

លោក Abdullah Abdullah ជាប្រធានឧត្តមក្រុមប្រឹក្សា សម្រាប់ការផ្សះផ្សារជាតិ បាននិយាយប្រាប់សារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំគិតថា យើងមិនគួរបិទទ្វារនោះទេ លុះត្រាតែវាត្រូវបានបិទទាំងស្រុង ដោយពួកតាលីបង់ ហើយយើងមិនអាចនិយាយថា ទេចំពោះកិច្ចពិភាក្សាគ្នា បើទោះជាខ្វះភាពរីកចម្រើនទៅមុខ ឬក៏ទោះមានអ្វីកើតឡើងក៏ដោយ”។

លោក Abdullah បានថ្លែងយ៉ាងដូច្នេះ ក្រោយលោកនិងលោកប្រធានាធិបតី អាហ្វហ្គានីស្ថាន Ashraf Ghani បានជួបជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមាន សម្រាប់កិច្ចពិភាក្សាគ្នាស្តិពីជំនួយយោធា និងស៊ីវិលសហរដ្ឋអាមេរិក និងបញ្ហានានាដែលកើតឡើង ពីការដកទ័ពអាមេរិកចុងក្រោយ ក្នុងសង្គ្រាមជិត២០ឆ្នាំ ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតែបន្តក្នុង ប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ បានបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង ស្តីពីកិច្ចចរចាសន្តិភាពគាំទ្រ ដោយអាមេរិកដែលជាប់គាំងយូរ រវាងពួកបះបោរនិងគណៈប្រតិភូមួយ ដែលរួមមានទាំងមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយកិច្ចចរចានោះ បានចាប់ផ្តើមក្នុងទីក្រុងដូហា ក្រោមរដ្ឋបាលលោក ត្រាំ ក្នុងឆ្នាំ២០២០៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top