ព័ត៌មានអន្តរជាតិ

News Update៖ ភ្លើងឆេះព្រៃជាង១៣០កន្លែង បង្កឡើងដោយរន្ទះបាញ់ បន្ទាប់ពីសីតុណ្ហភាពក្តៅខ្លាំងនៅកាណាដា

កាណាដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃចំនួនជាង១៣០កន្លែង ត្រូវបានឆេះដោយរន្ទះបាញ់កំពុងឆេះពាសពេញប្រទេសកាណាដា នៅភាគខាងលិច បន្ទាប់ពីមានកម្តៅកើនឡើងខ្លាំង ។

រដ្ឋាភិបាលសហព័ន្ធកាណាដា បានឲ្យដឹងថា ខ្លួននឹងបញ្ជូនយន្តហោះយោធាដើម្បីជួយដល់សេវាកម្មបន្ទាន់នៅក្នុងទីក្រុងកូឡុំបៀ ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងអគ្គិភ័យ ។

គួររំលឹកថាកាលពីដើមសប្តាហ៍នេះប្រជាជនត្រូវភៀសខ្លួនចេញពីភូមិ Lytton ក្នុងខេត្តខាងលើ ។

ទីក្រុង Lytton ន ដែលកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសកាណាដាគឺ ៤៩.៦ អង្សាសេ កាលពីថ្ងៃអង្គារ ក្រោយមកត្រូវបានបំផ្លាញដោយអគ្គិភ័យ ។

អគ្គិភ័យនៅក្នុងភូមិនេះដែលជាផ្ទះរបស់ប្រជាជនប្រហែល២៥០នាក់ និងមានទីតាំងប្រហែល២៦០គីឡូម៉ែត្រ នៅភាគខាងជើង ឈៀងខាងកើតនៃទីក្រុង Vancouver បានបង្ខំឱ្យអ្នកស្រុកជាច្រើនចាកចេញពីផ្ទះដោយគ្មានរបស់របរកាលពីល្ងាចថ្ងៃពុធ ។

លោក Jan Polderman អភិបាលក្រុង បានប្រាប់ដល់ BBC ថា “ ក្នុងរយៈពេលប្រហែល១៥នាទី ទីប្រជុំជនទាំងមូលត្រូវបានហ៊ុព័ទ្ធដោយអណ្តាតភ្លើង” ។

កាលពីថ្ងៃសុក្រ សេវាពន្លត់អគ្គីភ័យរបស់រដ្ឋកូឡុំបៀ បានបញ្ជាក់ថា មានអគ្គិភ័យចំនួន១៣៦បានកើតឡើងនៅទូទាំងខេត្ត ហើយមានរន្ទះបាញ់ប្រមាណ១២.០០០កន្លែង ត្រូវបានកត់ត្រានៅថ្ងៃមុន ។

ប្រធានប្រតិបត្ដិសេវាកម្មខេត្ដ Cliff Chapman បានលើកឡើងថា “រន្ទះបាញ់ទាំងនោះភាគច្រើនត្រូវបានវាយប្រហារក្បែរសហគមន៍” ។

ប្រជាជនរាប់រយនាក់ទៀតត្រូវបានគេព្រមានថា ពួកគេប្រហែលជាត្រូវចាកចេញពីផ្ទះរបស់ពួកគេ ៕

To Top