ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើនដល់ ២៩នាក់ ក្នុងឧបតិហេតុធ្លាក់យន្តហោះយោធា C-130 នៅហ្វីលីពីន

បរទេស៖ មុននេះយន្តហោះយោធាហ្វីលីពីនមួយគ្រឿង ដែលមានមនុស្សយ៉ាងតិច ៨៥ នាក់នៅលើនោះ បានធ្លាក់នៅភាគខាងត្បូងនៃស្រុក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការយោធាហ្វីលីពីនលោកឧត្តមសេនីយ៍ William Gonzales បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារយន្តហោះធ្លាក់បានកើនឡើងដល់ ២៩ នាក់។

លោកបន្តថា “ នេះគឺជាថ្ងៃដ៏ក្រៀមក្រំមួយប៉ុន្តែយើងត្រូវតែនៅតែមានសង្ឃឹម” ។ លោកបានបន្ថែមថា មនុស្ស ១៧ នាក់នៅតែមិនទាន់រាប់បញ្ចូល ខណៈពេលដែល ៥០ នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ប្រែសម្រួលៈ ណៃ តុលា

To Top