បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានរាយការណ៍ នៅថ្ងៃអាទិត្យថា ប្រទេសនេះ មានអត្រាខ្ពស់បំផុត នៃករណីឆ្លងថ្មី Covid-19 ចំនួន ១១ ៣៩៧ នាក់ និងមានអ្នកស្លាប់ចំនួន ១០១នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងថ្មីទាំងនោះ គឺ ១១.០៧៩ ករណី រកឃើញក្នុងចំណោម ប្រជាជនទូទៅ និង ៣១៨ នាក់ រកឃើញទៅលើអ្នកទោស នៅក្នុងពន្ធនាគារ។
ចាប់តាំងពីការរាតត្បាតរាត បានចាប់ផ្តើមកាលពីដើមឆ្នាំ មានករណី Covid-19 ចំនួន ៤០៣.៣៨៦ ករណី, ២៨៣.៩១០ នាក់បានជាសះស្បើយ។
ចំនួនអ្នកស្លាប់មានដល់ ៣.២៤៧ នាក់ក្នុងរលកទី ៣ និង ៣.៣៤១ នាក់ ពីការឆ្លងរាលដាល នៃជំងឺរាតត្បាតកាលពីដើមឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា