ព័ត៌មានអន្តរជាតិ

ពលរដ្ឋ រាប់ពាន់នាក់ កំពុងធ្វើការ ជម្លៀសខ្លួនចេញ ក្រោយមានអគ្គីភ័យ ឆាបឆេះព្រៃ នៅភាគខាងជើង កាលីហ្វ័រនីញ៉ា

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆះព្រៃ Tamarack ដែលបានឆេះអស់រយៈពេល ពីរសប្តាហ៍បានកើនឡើង ដល់៥៨.៤១៧ ហិ ដោយ ៨.០០០ ហិកតា កាលពីព្រឹកថ្ងៃសុក្រ ដែលមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ ។ ការបញ្ជាឲ្យជម្លៀសប្រជាជន ប្រហែល១.៤០០ នាក់ដែលរស់នៅ ក្បែរតំបន់នោះ ។

ដោយមានការផ្ទុះរន្ទះបាញ់ កាលពីថ្ងៃទី៤ ខែកក្កដា នៅតំបន់ Alpine រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Nevada អគ្គិភ័យបានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឆាបឆេះ កន្លែងឆេះមួយកន្លែង នៅខាងកើតផ្លូវ៣៩៥ ដែលជាផ្លូវសំខាន់មួយ កំពុងរត់ឆ្លងកាត់ភ្នំ នេះបើយោងតាម Inciweb ដែលជាបណ្តាញប្រព័ន្ធព័ត៌មាន ផ្សយព្វផ្សាយឲ្យដឹង ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា នៅគ្រាដែលភ្លើងបានឆាបឆេះ ពេញផ្លូវហាយវេសន៍ ហើយត្រូវបានបង្កើតឡើង យ៉ាងល្អទាំងសង្ខាង ការបញ្ជាឲ្យជម្លៀសថ្មី ត្រូវបានចេញនៅថ្ងៃសុក្រ សម្រាប់សហគមន៍ នៅតាមបណ្តោយផ្លូវហាយវេសន៍ ដោយបង្កើនចំនួនមនុស្ស ជម្លៀសដល់ទៅ៤.៤៣៩ នាក់ ។

ទីភ្នាក់ងារព័ត៌មាន USA Today បានរាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អគ្គិភ័យនេះក៏បានបំផ្លាញអគារ យ៉ាងហោចណាស់១០កន្លែង និងបង្ខំឱ្យលុបចោលកម្មវិធី Death Ride ដែលជាការប្រណាំងកង់ ប្រចាំឆ្នាំដែលធ្វើឱ្យអ្នកជិះកង់ និងអ្នកទស្សនារាប់ពាន់នាក់ ជាប់គាំង ។

បើតាម Inciweb បានឲ្យដឹងថា បុគ្គលិកជាង១.៣០០នាក់មកពីទូទាំងប្រទេសបាន នឹងកំពុងជួយប្រយុទ្ធប្រឆាំង នឹងអគ្គិភ័យនេះ ដែលការពង្រីកយ៉ាងឆាប់រហ័ស កាលពីថ្ងៃព្រហស្បតិ៍ បានបង្ខំឱ្យពួកគេ ប្រមូលផ្តុំគ្នាឡើងវិញ និងបញ្ឈប់សកម្មភាព របស់ភ្លើងទាំងនោះ ។

អគ្គីភ័យ Inciweb បានឲ្យដឹងនៅក្នុងការព្យាករណ៍ នៃស្ថានការណ៍នៅ ២៤ម៉ោងខាងមុខថា អគ្គិភ័យត្រូវបានគេរំពឹងថា នឹងកើតឡើងស្រដៀងគ្នា នឹងថ្ងៃព្រហស្បតិ៍ជាមួយនឹង ការបន្តយ៉ាងខ្លាំងចំពោះ ឥរិយាបទអគ្គិភ័យ ។ អគ្គិភ័យបានរាលដាល ដល់ភាគខាងជើង និងខាងកើតហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top