ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ធ្វើដំណើរមកតំបន់ អាស៊ីអាគ្នេយ៍



បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងជាសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ដោយសម្លេងធ្វើការសង្កត់បញ្ជាក់ពីសារៈសំខាន់ ដែលទីក្រុងវ៉ាស៊ីនតោនផ្តោតលើការពង្រឹងចំណងមិត្តភាពជាមួយតំបន់នេះ ដើម្បីជាការទប់ទល់ជាមួយចិន។


សហរដ្ឋអាមេរិក បានដាក់ការទប់ទល់ជាមួយចិន លើចំណុចសុវត្ថិភាពចម្បងទូទាំងប្រទេសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋបាលលោក បៃដិន បានចាត់ទុកការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង ថាជាភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត នៅក្នុងសតវត្សនេះ។


តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ENews នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Lloyd Austin បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅតាមផ្លូវទៅកាន់រដ្ឋអាឡាស្កាយ៉ាងដូច្នេះថា “អ្នកនឹងឮខ្ញុំពិភាក្សាអំពីភាពជាដៃគូ និងគុណតម្លៃនៃភាពជាដៃគូនឹងគ្នា ហើយគោលបំណងរបស់ខ្ញុំ គឺដើម្បីពង្រឹងចំណងមិត្តភាព”។


គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ នៅក្នុងសន្ទរកថានៅប្រទេសសិង្ហបុរីនាថ្ងៃអង្គារ និងសន្និសីទនៅវៀតណាមនិងហ្វីលីពីន លោករដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងលើកឡើងពីឥរិយាបថរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាតំបន់ដ៏ធំទូលាយឲ្យធ្វើដំណើរដោយសេរីនិងបើកចំហ៕


ប្រែសម្រួល៖ប៉ាង កុង

To Top