ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ប្រសិនបើ អាមេរិក មានសង្គ្រាមបាញ់ប្រហារពិតនោះ វាជាលទ្ធផល នៃការវាយប្រហារតាមអ៊ីនធឺណេត

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ធ្លាក់ចុះក្នុងសង្គ្រាមវាយប្រហារពិតជាមួយមហាអំណាចធំមួយនោះ វាអាចជាលទ្ធផលនៃការវាយប្រហារតាមអ៊ីនធឺណេតដ៏ធំ មកលើអាមេរិក ដែលនេះជាការគូសបង្ហាញនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញ ថាជាការគម្រាមកំហែងកើនឡើង បង្កដោយរុស្ស៊ីនិងចិន។

សន្តិសុខអ៊ីនធឺណេត បានឡើងស្ថិតជាកំពូលនៃរបៀបវារៈសម្រាប់រដ្ឋបាលលោក បៃដិន ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ទៅលើអង្គភាពនានា ដូចជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញ SolarWinds ក្រុមហ៊ុន Colonial Pipeline ក្រុមហ៊ុនកែច្នៃសាច់ JBS និងក្រុមហ៊ុនសូហ្វវែ Kaseya ធ្វើឲ្យប៉ះពាល់អាមេរិកជាខ្លាំង លើសពីការដែលគ្រាន់តែក្រុមហ៊ុនត្រូវគេចូលលួចទិន្នន័យ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការវាយប្រហារទាំងនោះខ្លះ បានធ្វើឲ្យប៉ះពាល់ដល់ឥន្ធនៈ និងការផ្គត់ផ្គង់ស្បៀងអាហារ ក្នុងផ្នែកនានានៃសហរដ្ឋអាមេរិក។

នៅក្នុងអំឡុងថ្លែងសុន្ទរកថារយៈពេលកន្លះម៉ោង ក្នុងខណៈធ្វើទស្សនកិច្ចការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ លោក បៃដិន បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគិតថា វាហាក់ទំនងខ្លាំងឡើង យើងនឹងធ្លាក់ចុះ ប្រសិនបើយើងធ្លាក់ចុះក្នុងសង្គ្រាមមួយ គឺសង្គ្រាមវាយប្រហារពិតជាមួយមហាអំណាចធំមួយនោះ វានឹងជាផលវិបាកមួយនៃការបំពាន តាមអ៊ីនធឺណេត បង្កឲ្យមានផលវិបាកដ៏ធំ ហើយវានឹងបង្កើននូវសមត្ថភាពយ៉ាងខ្លាំង”៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top