ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា បន្តឆាបឆេះកាន់តែខ្លាំង តែមិនបង្កផលប៉ះពាល់ដល់ បរិវេណក្រុមពន្លត់អគ្គីភ័យឡើយ

កាលីហ្វ័រនីញ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដ៏ធំបំផុត នៅរដ្ឋកាលីហ្វ័រញ៉ាគិតមកដល់ឆ្នាំនេះ បានឆាបឆេះកាន់តែខ្លាំងឡើងកាពីថ្ងៃសុក្រ ប៉ុន្តែពអណ្តាតភ្លើងកំពុងឆាបឆេះ តាមកោះបន្លែដែលមិនឆេះក្នុងបរិវេណ ដែលក្រុមពន្លត់អគ្គីភ័យ បានសាងសង់នោះទេ ។

ភ្លើងឆេះព្រៃនៅ ប៉ារ៉ាឌីស បានគ្របដណ្តប់លើផ្ទៃដី ៩៧៤គីឡូម៉ែត្រការ៉េ នៅលើភ្នំស្ថិតនៅភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ាដែលមានផ្ទះ និងអគារ៤២ខ្នងផ្សេងទៀត ត្រូវបានបំផ្លាញ ហើយជាង ១០.០០០ខ្នង នៅតែត្រូវបានគំរាមកំហែង ។

បន្លែដែលឆេះនៅខាងក្នុងភ្លើង កាលពីថ្ងៃព្រហស្បតិ៍បានបង្កើតជា “ដុំពពកភ្លើង” ដ៏ធំមួយដែលមានផ្សែង និងផេះដែលអាចបង្កគ្រោះថ្នាក់ ដល់អ្នកពន្លត់អគ្គីភ័យ ។

“មិនមានអ្វីនៅជិតបន្ទាត់របស់យើងទេឥឡូវនេះ” លោក Mike Wink មេបញ្ជាការហេតុការណ៍ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន តាមអ៊ិនធរណេតយ៉ាងដូច្នេះ ។

ភ្លើងនៅភាគឦសាននៃទីក្រុងប៉ារ៉ាឌីស ដែលត្រូវបានបំផ្លាញភាគច្រើន នៅឆ្នាំ២០១៨ ដោយភ្លើងឆេះព្រៃដ៏សាហាវបំផុត របស់ប្រទេសនេះក្នុងរយៈពេលមួយ សតវត្សរ៍បានឆាបឆេះតាំងពីថ្ងៃទី១៣ ខែកក្កដា និងមានជាង២០ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top