ព័ត៌មានជាតិ

ឆមាសទី១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ជាង១០ម៉ឺននាក់ ខណៈពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេស ជាង១ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០នាក់ ថយចុះ ៩១.៣% ចំណែកប្រជាពលរដ្ឋចេញទៅក្រៅប្រទេស ចំនួន១០,៥៣៨នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នា កាlពីឆ្នាំ២០២០។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានរៀបរាប់ថា «រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ»។

ក្រសួងបន្ដថា ចំពោះភ្ញៀវទេសចរផ្ទៃក្នុង នៅឆមាសទី១ ឆ្នាំ២០២១ មានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់៕

To Top