ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចំាថ្ងៃខ្ពស់បំផុត មិនធ្លាប់មាន រហូតដល់ជាង៩,៧ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុតចំនួន៩.៧១៦នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ដែលកើនឡើងលើសពីកំណត់ត្រាមុនដែលមានចំនួន៩.៦៩០នាក់ កាលពីថ្ងៃទី៨ ខែសីហា ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី ក្នុងនោះរួមទាំងអ្នកឆ្លងក្នុងស្រុកចំនួន៩.៧១០នាក់ និងអ្នកនាំចូលពីខាងក្រៅចំនួន៦ នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៦៥.៤៦៤នាក់ដែលមានអ្នកស្លាប់ចំនួន៥.៤៣៧នាក់ ។
ភាគច្រើននៃករណីក្នុងសហគមន៍ ត្រូវបានរកឃើញនៅភាគខាងត្បងប្រទេសវៀតណាម ក្នុងនោះរាប់ទាំង៤.២៣១នាក់ ត្រូវបានរកឃើញនៅក្រុងហូជីមិញ ចំនួន២.០២៩នាក់ នៅជិតខេត្ត Binh Duong និងចំនួន១.០២៣នាក់នៅក្នុងខេត្ត Dong Nai ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន៩៦.៩៨៥នាក់ បានជាសះស្បើយពីជំងឺ កើន៤.២៤៧នាក់ គិតចាប់ពីថ្ងៃសុក្រ ទន្ទឹមនេះដែរ ១៣,៧លាននាក់បានទទួលការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top