ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី នៅហៃទី អ្នកស្លាប់កើនដល់ ទៅ៣០៤នាក់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាគ្រោះរញ្ជួយដី ដ៏មានថាមពលមួយ បានវាយប្រហារទៅលើ ប្រទេសហៃទី បានសម្លាប់ មនុស្សយ៉ាងហោចណាស់៣០៤នាក់ និងប្រមាណជា១៨០០នាក់ទៀត ទទួលរងរបួស។

រញ្ជួយដី ដែលមានកម្រិត៧,២វិចទ័រ បានវាយប្រហារទៅដល់ភាគខាងលិច ប្រទេសកាលពីព្រលឹមថ្ងៃសៅរ៍ ព្រមទាំងបានបំផ្លាញ អគារជាច្រើននៅក្នុងតំបន់ រួមមានទាំងព្រះវិហារ និងសណ្ឋាគារផងដែរ។

នាយករដ្ឋមន្ត្រី របស់ប្រទេសហៃទី បានថ្លែងថាវាគឺជាការបំផ្លិចបំផ្លាញ ដ៏អាក្រក់បំផុត ហើយបានថែមទាំងប្រកាសដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្ន រយៈពេល១ខែផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសហៃទី នៅតែកំពុងស្ថិតនៅក្នុងដំណើរការងើបឡើងវិញ ចេញពីមហន្តរាយគ្រោះរញ្ជួយ ដ៏អាក្រក់មួយកាលពីឆ្នាំ២០១០ នៅឡើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top