ភ្នំពេញ៖សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១ ឃាត់ខ្លួន បុរសចំនួន២ នាក់ ដែលសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន និង បានដកហូតបានថ្នាំញៀន ចំនួនជិត ២០០ក្រាម។
ការឃាត់ខ្លួនពួកគេខាងលើនេះ ត្រូវបានធ្វើឡើង ខណ:ពេលដែល កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តគ្រឿងញៀនខេត្តបាត់ដំបង បានឆ្មក់ និង ចុះបង្ក្រាប នៅផ្ទះរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅក្នងភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង , ខេត្តបាត់ដំបង។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ២នាក់មានឈ្មោះ គុយ សុងហួរ ហៅ ដួង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំភូមិ វត្តលៀប សង្កាត់ចម្ការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និង ម្នាក់ទៀត មានឈ្មោះ ជួង ឆូយហាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយការបង្ក្រាប, សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាង រួមមាន៖–ថ្នាំញៀនចំនួន ០៣ កព្ចាប់ មានទម្ងន់៦៩.១៣ ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែត មានត្រាអក្សរWY ចំនួន ៧៧៣គ្រាប់ មានទម្ងន់ ៧៩.៩ ៣ ក្រាម, ជញ្ជីងសម្រាប់ថ្លឹងចំនួន ១គ្រឿង, សៀវភៅបញ្ជីរទិញលក់ថ្នាំញៀនចំនួន១ក្បាល, ម៉ូតូចំនួន ២ គ្រឿង ម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AM-1611, ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-3238 , ព្រមទាំងសម្ភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២នាក់ ជាមួយនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនទៅឃុំ និង រក្សាទុក ជាបណ្ថោះអាសន្ន នៅឯស្នងការការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី សាកសួរចម្លើយ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវីធីច្បាប់៕
ដោយ រស្មី អាកាស