ព័ត៌មានជាតិ

ដាក់ឱ្យដំណើរការ ប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំង ឌីជីថល StopCovid QR Vaccine”

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ និងការឯកភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានកិច្ចសហការជាមួយក្រុមការងារ បច្ចេកទេស នៃគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាពអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» ដោយតភ្ជាប់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

To Top