ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្សី នឹងមិនចូលរួមកិច្ចប្រជុំស្តីពី បញ្ហាបម្រែបម្រួលអាកាសធាតុ នៅទីក្រុង Glasgow

មូស្គូ៖ ប្រទេសរុស្សី នៅថ្ងៃពុធបានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើល មួយថាប្រធានាធិបតីលោក Vladimir Putin នឹងមានផែនការក្នុងការធ្វើដំណើរទៅ ចូលរួមក្នុងកិច្ចប្រជុំស្តិពីបញ្ហាបម្រែបម្រួលអាកាសធាតុ នៅក្នុងប្រទេសស្កុតឡែននៅចុងខែខាងមុខ។

អ្នកនាំពាក្យរបស់លោក Putin លោក Dmitry Peskov បានអះអាងថាលោកប្រធានា ធិបតីនឹងត្រឹមបង្ហាញខ្លួនពីចំងាយប៉ុណ្ណោះ ចំពោះកិច្ចប្រជុំដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំមហាអំណាច នៃប្រទេសធំៗចំនួន៤ស្តីពីបញ្ហាបំពុល អាកាសដែលក្នុងនោះប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីក៏ត្រូវបានគេជឿជាក់ថា មិនទាន់ច្បាស់នោះទេថានឹងអាចចូលរួម ព្រឹត្តិការណ៍នេះដូចគ្នា។

គួរឲ្យដឹងដែរថាកិច្ចប្រជុំស្តីពីបញ្ហាបម្រែបម្រួលអាកាសឬ COP26 ជាលើកទី២៦រៀបចំឡើងដោយអង់គ្លេស ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Glasgow ចាប់ពីថ្ងៃទី៣១ខែតុលាដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលគោលបំណង សំខាន់ដើម្បីស្វែងរកការគាំទ្រពីសំណាក់មហាប្រទេសធំៗក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានេះទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top