ព័ត៌មានជាតិ

អាមេរិក កំពុងតែពពិភាក្សាជាមួយសម្ពន្ធមិត្ត ដើម្បីឲ្យអ៊ីរ៉ង់យល់ព្រមកិច្ចព្រមព្រៀងនុយក្លេអ៊ែ

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃអាទិត្យបាននិយាយថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការពិភាក្សាគ្នាជាមួយប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង ស្តីពីការឲ្យអ៊ីរ៉ង់វិលត្រឡប់អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ ប៉ុន្តែបានបន្ថែមថា វាមិនច្បាស់ទេថា ទីក្រុងតេអេរ៉ង់ ចង់ចូលរួមជាថ្មីក្នុងកិច្ចពិភាក្សាគ្នា តាមបែបដ៏មានន័យដែរឬក៏អត់។


ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងបទសម្ភាសន៍មួយជាមួយ CNN កាលពីថ្ងៃអាទិត្យនេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំងនិងអង់គ្លេស បានជំរុញឲ្យប្រទេសអ៊ីរ៉ង់បន្តធ្វើការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ ក្នុងគោលបំណងបញ្ចៀសភាពតានតឹងដ៏គ្រោះថ្នាក់កើនឡើង។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលអ៊ីរ៉ង់ផ្អាកការងារនុយក្លេអ៊ែនានា ដែលគេមើលឃើញថាជាហានិភ័យនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែ ជាថ្នូរនៃការលើកលែងទណ្ឌកម្មពិភពលោកនោះ បានមានការប្រែប្រួលកាលពីឆ្នាំ២០១៨ ជាពេលដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញញពីកិច្ចព្រមព្រៀងនោះ បង្កឲ្យទីក្រុងតេអេរ៉ង់បំពានបម្រាមលើការដចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលកំពុងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែ។


ស្តីពីការចូលរួមជាថ្មីក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាពិតជាពឹងផ្អែកថា តើអ៊ីរ៉ង់ម៉ឺងម៉ាត់ចំពោះការធ្វើបែបនោះដែរឬទេ ហើយប្រទេសទាំងអស់របស់យើង ដែលធ្វើការងារជាមួយរុស្ស៊ីនិងចិន ជឿជាក់យ៉ាងមុតមាំថា នោះនឹងជាផ្លូវទៅមុខដ៏ល្អបំផុត”៕


To Top