នយោបាយ

បទវិភាគ ៖ ការបើកទូលាយ របស់ប្រទេសចិន នឹងធ្វើឱ្យពិភពលោក ពោរពេញទៅ ដោយភាពកក់ក្តៅ

ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងអំពី “ការមិនកែប្រែចំនួនបី” នៅពេលអញ្ជើញ ចូលរួមពិធីសម្ពោធបើក នៃពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៤ និងថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធ វីដេអូ ពោលគឺ “ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការពង្រីកការបើក ទូលាយប្រកប ដោយកម្រិត ខ្ពស់នឹង មិនកែប្រែ ការប្តេជ្ញាចិត្ត ក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោក នឹងមិនកែប្រែ និងការប្តេជ្ញាចិត្ត ក្នុងការជំរុញ ការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចឱ្យអភិវឌ្ឍ ទៅកាន់ទិសដៅកាន់ តែបើកទូលាយ មានបរិយាប័ន្ន ផ្តល់ផល ប្រយោជន៍ ជាទូទៅ មានតុល្យភាព និងឈ្នះ-ឈ្នះ” ។

ការប្រកាសទាំងនេះ គឺជាសំឡេង ពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលសហគ្រាស ទូទាំងពិភពលោក រំពឹងទុកបំផុត ។
ការបើកទូលាយ ជាសញ្ញាកត់ សម្គាល់ ដ៏ច្បាស់លាស់ របស់ប្រទេសចិន នាពេលបច្ចុប្បន្ន ។ ជាពិសេស បន្ទាប់ពីបានចូល ជាសមាជិក នៃ អង្គការពាណិជ្ជកម្ម ពិភពលោករយៈពេល ២០ឆ្នាំមក ប្រទេសចិនបាន អនុវត្ត តាមពាក្យសន្យា ដែលខ្លួនបានធ្វើក្នុង ពេលចូលជាសមាជិក នៃអង្គការពាណិជ្ជកម្ម ពិភពលោក ដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើកទូលាយ ឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រទេសខ្លួនទទួលបានការអភិវឌ្ឍយ៉ាងខ្លាំង ហើយក៏បាន ផ្តល់កម្លាំង ចលករដល់សេដ្ឋកិច្ច ពិភពលោកផងដែរ ។ នៅពេលអនាគត ប្រទេសចិន នឹង “គាំពារពហុភាគី និយមដ៏ពិតប្រាកដយ៉ាង មុតមាំមិនងាករេ” “ចែករំលែក ឱកាសទីផ្សារ ជាមួយពិភពលោកយ៉ាង មុតមាំមិនងាករេ” “ជំរុញការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ យ៉ាងមុតមាំ មិនងាករេ” និង“គាំពារផលប្រយោជន៍រួម នៃពិភពលោក យ៉ាងមុតមាំមិនងាករេ” ការបង្ហាញអាកប្បកិរិយាបួន ចំណុចនេះ របស់លោកប្រធានរដ្ឋចិន Xi Jinping បានឆ្លុះបញ្ចាំងនូវ កូដសម្ងាត់ នៃការអភិវឌ្ឍយ៉ាងឆាប់ រហ័សរបស់សេដ្ឋកិច្ចចិន ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ វាហាក់ដូចជាផ្តល់ ភាពកក់ក្តៅក្នុងថ្ងៃរងាដល់ សេដ្ឋកិច្ចពិភពលោក ដែលប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ លើកនេះ ភាគីចិនប្រកាសថា នឹងបន្តពង្រីកការបើកទូលាយ ក្នុងនោះបូករួមទាំងការកាត់បន្ថយ បញ្ជីអវិជ្ជមាន នៃការអនុញ្ញាត ឱ្យទុនបរទេស ចូលទីផ្សារចិន កែវិសោធនកម្ម 《មាតិកាឧស្សាហកម្ម ដែលលើកទឹកចិត្តការ វិនិយោគទុនបរទេស》 និងដាក់ចេញ បញ្ជីអវិជ្ជមាន អំពីពាណិជ្ជកម្មសេវាកម្មឆ្លងដែន នៃតំបន់ពិសោធន៍ ផ្នែកពាណិជ្ជកម្មសេរីជាដើម ។ ក្រៅពីនេះ ប្រទេសចិន នៅបានសន្យាថា នឹងចូលរួម យ៉ាងស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជាការអភិវឌ្ឍបៃតង និងកាបូនទាប ក៏ដូចជាសេដ្ឋកិច្ចឌីជីថលជាដើម សកម្មជំរុញ ការចូលរួម 《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព》 និង 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល》 ។ វិធានការពង្រីកការបើកទូលាយមួយ ចំនួននេះ បានបង្ហាញថា ចិនបានអនុវត្តជាក់ស្តែង ជាប់រហូតមកក្នុងការចែករំលែក ផលប្រយោជន៍អភិវឌ្ឍន៍ ជាមួយពិភពលោក ។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បាននិងកំពុងប៉ះពាល់ដល់ ទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោក បានស្តារឡើងវិញ យ៉ាងលំបាកលំបិន ។ បើនិយាយ ចំពោះប្រទេសចិន ការដើរតាមផ្លូវបើកទូលាយនេះ គឺត្រឹមត្រូវ ហើយក៏មុខជា នឹងដើរតាមផ្លូវនេះ ជានិច្ចជាមិនខាន ក្នុងន័យរួមជាមួយពិភពលោក ដើម្បីពុះពារឧបសគ្គ និងទទួលការអភិវឌ្ឍជាមួយគ្នា ៕

To Top