ព័ត៌មានអន្តរជាតិ

បេឡារូស និងអាមេរិកគ្មានផែនការដំណើរការ ស្ថានទូតរវាងគ្នាវិញភ្លាម ក្នុងពេលខាងមុខ

បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។

លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម ដែលជាទំរង់ប្រជាធិបតេយ្យ ដែលអាមេរិកតែងតែប្រើប្រាស់នោះ មកលើប្រទេស របស់លោកឡើយ។

គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក ជារឿយៗបានជឿជាក់ថា បេឡារូសគឺជាប្រទេសដែលដើរតួកណ្តាល សម្រាប់ភាគីរុស្សីនិងលោកខាងលិចប៉ុន្តែ មកដល់ពេលនេះ បេឡារូសបានបញ្ជាក់ហើយថាខ្លួនគ្មានបំណងបន្ត កិច្ចការងារបែបនេះ តទៅទៀតឡើយ។

រំលឹកដែរថា ចាប់តាំងតែពីឆ្នាំ២០០៨ មកទំនាក់ទំនងរវាងអាមេរិក និងបេឡារូសត្រូវបានបញ្ចប់ ទៅព្រមជាមួយនឹងទណ្ឌកម្ម ដោយអាមេរិកប្រឆាំងនឹងបេឡារូស ហើយប្រទេសទាំងពីរបាន ធ្វើការកោះហៅរដ្ឋទូត ទាំងសងខាងត្រឡប់ មកប្រទេសវិញចាប់តាំងតែពីពេលនោះមក៕

ប្រែសម្រួល៖ ស៊ុន លី

To Top