ព័ត៌មានជាតិ

ផ្តន្ទាទោសជនជាប់ចោទ គ្រឿងញៀន ប្រុស-ស្រី ដាក់គុកក្នុងម្នាក់ៗ ពី២ ទៅ១០ ឆ្នាំ

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្តន្ទាទោស បុរសជាប់ចោទម្នាក់ និង ស្ត្រីជាប់ចោទ២នាក់ទៀត ជាគូកន ដោយដាក់គុក ក្នុងម្នាក់ៗកំណត់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់រក្សាទុក និងជួញដូរគ្រឿង ប្រមាណកន្លះ គីឡូក្រាម ប្រព្រឹត្ត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឯក ប៉ូលីហ្វ៉ីល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ នុត កែវរចនា ហៅ អូន ភេទ ប្រុស អាយុ៣២, ទី២-ឈ្មោះ សរ ស្រីលាភ ភេទស្រី, អ្នកទាំងពីរនាក់នេះ ត្រូវត្រូវបានតុលាការដាក់គុកក្នុងម្នាក់ៗ កំណត់១០ ឆ្នាំនិង ពិន័យជាប្រាក់ ចំនួន២០លានរៀល ក្នុងម្នាក់ៗ។ និង ទី៣-ឈ្មោះ ស្រ៊ុន ស្រីណុច ភេទស្រី អាយុ ២៦ឆ្នាំ ត្រូវជាប់គុក២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

ក្នុងចំណោមជនជាប់ចោទទាំង៣នាក់នេះ, ឈ្មោះ នុត កែវរចនា ហៅអូន និងឈ្មោះ សរ ស្រីលាភ ត្រូវជាប់ចោទពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន។

ចំំណែកឯ ឈ្មោះ ស្រ៊ុន ស្រីណុច ត្រូវបានជាប់ចោទ ពីបទប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top