ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ Three Amigos ស្វាគមន៍ មេដឹកនាំមិកស៊ិកូ និងកាណាដា

បរទេស៖ ប្រធានាធិបតីនៃប្រទេសអាមេរិក Joe Biden បានបើកកិច្ចប្រជុំ Three Amagos កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍មេដឹកនាំ នៃប្រទេសមិកស៊ិកូ និងប្រទេសកាណាដាផងដែរ។

កិច្ចប្រជុំដែលមានការចូលរួម ពីសំណាក់លោក Joe Biden ជាម្ចាស់ផ្ទះ និងប្រទេសជាភ្ញៀវ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតី នៃប្រទេសមិកស៊ិកូ Andres Manuel Lopez នៅឯសេតវិមានគឺជាកិច្ចប្រជុំដែលធ្វើឡើង ជារៀងរាល់ពេល៥ឆ្នាំ។

លោក Biden បាននិយាយថាប្រទេសទាំងបី គួរតែចូលរួមប្រឈមមុខជាមួយគ្នា ទៅលើគ្រប់បញ្ហាប្រឈម ដែលមានរួមទាំងវិបត្តិកូវីដ បញ្ហាបម្រែបម្រួលអាកាសធាតុ និងក៏ដូចជាបញ្ហាសហការគ្នាដើម្បីទទួលបាន អត្ថប្រយោជន៍សេដ្ឋកិច្ច រវាងគ្នាផងដែរ។

លោកបន្តបែបនេះទៀត នៅអំឡុងពេលនៃកិច្ចប្រជុំ៖ ពួកយើងនឹងអាចដោះស្រាយ បាននូវគ្រប់បញ្ហា ដែលមានចំពោះមុខដោយគ្រាន់តែការចំណាយពេល មកជួបប្រជុំគ្នាបែបនេះហើយនឹងពិភាក្សាគ្នា ទល់មុខរៀងៗខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

To Top