ព័ត៌មានអន្តរជាតិ

រដ្ឋបាលក្រុងបាងកក វក់វីក្នុងការប្រមូលកន្ទោង ដែលបានបណ្តែត នៅទន្លេចៅប្រាយ៉ា និងកន្លែងផ្សេងទៀត

បរទេស៖ លោក Aswin អភិបាលក្រុង បាងកក បាននិយាយថា ក្រុមការងាររបស់រដ្ឋបាលក្រុង បានបញ្ចប់ការ ប្រមូលកន្ទោងនៅម៉ោង 5 ព្រឹក។ កន្ទោងត្រូវបានប្រមូលពីទន្លេចៅប្រាយ៉ា និងប្រឡាយនានា រួមទាំង នៅសួនសាធារណៈចំនួន ៣០ ដែលអនុញ្ញាតឱ្យ មានសកម្មភាពលយកន្ទោង។

យោងតាមវែបសាយ PATAYA TODAY ចេញផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aswin បាននិយាយថា នៅទន្លេ ចៅប្រាយ៉ា តែមួយ គឺខាងរដ្ឋបាលក្រុងបាងកក បានបញ្ជូនក្រុមការងារចំនួន ២១៣ នាក់ , ទូក ៤០គ្រឿង ដើម្បីប្រមូលកន្ទោងក្នុងតំបន់ចំនួន ៣ ពីស្ពាន King Rama VII ទៅវត្ត Yothin Pradit ក្នុងសង្កាត់ Bang Na ក្នុងចម្ងាយផ្លូវ ៣៤ គីឡូម៉ែត្រ។

លោក Aswin បានបន្ថែមថា ក្នុងចំណោមកន្ទោងដែលប្រមូលបាននោះ គឺមានចំនួន 796 444 កន្ទោង ឬ 94,7 ភាគរយ ត្រូវបានធ្វើពីវត្ថុធាតុដើមដែលអាចបំផ្លាញបាន ខណៈដែល 44,883កន្ទោង ឬ 5,3 ភាគរយត្រូវបានធ្វើពីស្នោរ ។

ចំនួនកន្ទោងដែលប្រមូលបានគឺ 3.62 ភាគរយច្រើនជាងតួលេខកាលពីឆ្នាំមុន។ ភាគរយនៃអណ្តែតកន្ទោងដែលអាចរំលាយបានបានកើនឡើងពី 93.6 ភាគរយកាលពីឆ្នាំមុនដល់ 94.7 ភាគរយខណៈពេលដែលកន្ទោងធ្វើអំពីស្នោរ បានធ្លាក់ចុះពី 6.4 ភាគរយទៅ 5.3 ភាគរយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top