ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី សម្រេចស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន២ នៃស្រុកសំរោង (Video)

តាកែវ៖ បន្ថែមពីលើការបំពាក់ អំពូលសូឡា បំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិចំនួនពីរ (ភូមិព្រៃស្នូល ភូមិទួលចារ ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចស្ថាបនា ផ្លូវក្រាលថ្មចម្ងាយ ១គម ជូន អ្នកភូមិព្រៃស្នួលទាំងមូល និងមួយផ្នែកទៀត ក្នុងភូមិដើមធ្លក ឃុំសំរោង ស្រុងសំរោង ខេត្តតាកែវ។

តាមរយៈការឧបត្ថមនេះ លោក កឹម ពន្លក មេឃុំរវៀង និងអាជ្ញាធរក្នុងឃុំ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពាក់អំពូល សូឡា ហើយថែមទាំង ធ្វើផ្លូវក្រាលថ្មចម្ងាយ ១គម ជូន អ្នកភូមិព្រៃស្នួលទាំមូល មួយផ្នែក ភូមិដើមធ្លកនិងភូមិទួលចារ ឃុំសំរោង ។

សម្តេចតេជោ បានផ្តល់ជូនក្រោយ ពីអ្នកភូមិគោរណស្នើសុំ តាមអាជ្ញាធរនិងក្រុមការងារ។

លោកឧត្តមសេនីយ៏ផ្កាយ៣ កែវ សុឹម ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជាមេបញ្ជារការរង កងរអង្គរក្សសម្តេចតេជោ ដឹកនាំផ្ទាល់ ការកសាងផ្លូវ៕

To Top