ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន ប្រារព្វធ្វើឡើងមិនមាន វត្តមានមីយ៉ាន់ម៉ា

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានធ្វើឡើងដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចូលរួមឡើយ ។

លោក Saifuddin បានថ្លែងថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសដែលជាសមាជិកអាស៊ានដែលមិនរាប់បញ្ចូលមីយ៉ាន់ម៉ា បានយល់ព្រមជាមួយនឹងប្រទេសចិន ដែលបេសកជនមីយ៉ាន់ម៉ាប្រចាំទីក្រុងប៉េកាំង នឹងចូលរួម ។ អាជ្ញាធរមីយ៉ាន់ម៉ា មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះការមិនបង្ហាញវត្តមាននោះទេ ហើយអ្នកនាំពាក្យក៏មិនអាចទាក់ទងបានភ្លាមៗបាននោះដែរ ។

អាស៊ានបានបដិសេធមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានដឹកនាំការបង្រ្កាបយ៉ាងបង្ហូរឈាមលើការប្រឆាំងចាប់តាំងពីការដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ពីកិច្ចប្រជុំកំពូលនិម្មិតក្នុងខែតុលា ជុំវិញការបរាជ័យរបស់លោកក្នុងការអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀង នៅក្នុងការដកចេញដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្លុកមួយនេះ ។

ប្រទេសមីយ៉ាន់ម៉ា បានបដិសេធមិនបញ្ជូនតំណាងវ័យក្មេង ហើយបានស្តីបន្ទោសអាស៊ានចំពោះការចាកចេញពីគោលការណ៍មិនជ្រៀតជ្រែករបស់ខ្លួន និងដាក់សម្ពាធពីលោកខាងលិច ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top