ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២១) ។ កាលពី ៣ឆ្នាំមុន( ២៨ វិច្ឆិកា ២០១៨ ) នៅទីក្រុងព័រល្វី ប្រទេសម៉ូរីស។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ ល្ខោនខោល “គឺជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេល ដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៕