មូស្គូ៖ ប្រទេសរុស្សី បានធ្វើការចោទប្រកាន់ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញថា បានធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ស្ទើរតែជាងពាក់កណ្តាល ឬប្រមាណជា ១២៥ ០០០នាក់ទៅកាន់តំបន់ Donbass ដែលជាតំបន់ជម្លោះជាមួយ នឹងរុស្សីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៤មកតំបន់ Donbass នេះគឺជាតំបន់ដែលយោធា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ជាមួយនឹងក្រុមសកម្មប្រយុទ្ធ ផ្តាច់ខ្លួននិងមានការគាំទ្រពីក្រោយ ដោយប្រទេសរុស្សី។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់អ្នកនាំពាក្យរបស់ ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova នៅអំឡុងពេលធ្វើសន្និសិទកាសែត ប្រចាំថ្ងៃប៉ុន្តែរហូតមក ដល់ពេលនេះនៅមិនទាន់ មានការឆ្លើយតបណាមួយ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ នៅឡើយនោះទេ។
សម្រាប់បញ្ហាជម្លោះនេះលោកស្រី Zakharova ក៏បានថ្លែងដែរថា រុស្សីបានទទួលសំណើសុំ ពីប្រធានាធិបតីតួកគីលោក Tayyip Erdogan ថារដ្ឋាភិបាលតួកគីគឺ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្លាយខ្លួនទៅជាអ្នក សម្របសម្រួលជម្លោះរវាង ប្រទេសអ៊ុយក្រែននិងុស្សី៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
