ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា​ អាមេរិក ជំរុញឱ្យលោក ចូ បៃដិន កុំច្រានចោល ការប្រើនុយក្លេអ៊ែរ ប្រើជាដំបូង ប្រឆាំងនឹងរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស ៖ លោក Roger Wicker សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋថ្នាក់លេខ២ នៅគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បាននិយាយថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន មិនគួរ “ច្រានចោល នូវសកម្មភាព ក្នុងការប្រើនុយក្លេអ៊ែរ ជាដំបូង” ប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយ ដែលនឹងអាចកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ចូ បៃដិន បានធ្វើការពិភាក្សា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៧ ខែធ្នូ ចំពេលដែលប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចជាច្រើន បានអះអាងថា កងទ័ពរុស្ស៊ីកំពុងបង្កើន នៅជិតព្រំដែនប្រទេស អ៊ុយក្រែន សម្រាប់ការលុកលុយ។

យ៉ាងណាក៏ដោយ ចំ ពោះបញ្ហានេះ ក៏ត្រូវបានរដ្ឋាភិបាល ទីក្រុងមូស្គូ ច្រានចោលការចោទប្រកាន់ម្តង ហើយម្តងទៀតនេះថា ជា “ការឃោសនា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top