Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម គ្មានការថយចុះឡើយ ដែលមានជាង ១៤០០០ករណី

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤,៦៣៨ករណី ដែលក្នុងនោះមាន ១៤,៦២១ករណី ជាការឆ្លងក្នុងស្រុក និង ១៧ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។

ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុង មូលដ្ឋានភាគខាងត្បូង រួមទាំង ១២,១៦ករណីនៅទីក្រុងហូជីមិញ ៩២០ករណីនៅខេត្ត Tay Ninh និង ៧៤៥ករណី នៅខេត្ត Dong Thap ។ រដ្ឋធានីហាណូយរបស់វៀតណាម ក៏បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃជាមួយនឹង ៩៨០ករណី។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសដល់ ១,៤១៣,០៥១ករណី ជាមួយនឹងការស្លាប់ ២៧,៨៣៩នាក់ ។ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១,០៥៤,៧២០នាក់ មកទល់ពេលនេះ បានជាសះស្បើយ កើនឡើង ១,២៩៥នាក់ បើធៀបនឹងថ្ងៃសៅរ៍។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជមងឺកូវីដ-១៩ ចំនួន ១៣២,៣លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី ៥៧,៤លានដូស ត្រូវបានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានឆ្លងកាត់ រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសនេះបានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជាង ១,៤ លានករណី ចាប់តាំងពីការចាប់ផ្តើមនៃ រលកបច្ចុប្បន្ននៅចុងខែមេសា ៕

ដោយ ឈូក បូរ៉ា

To Top