ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ អាមេរិក ដែលបង្កគ្រោះមហន្តរាយ ផ្នែកសិទ្ធិមនុស្ស ដោយយក ” សិទ្ធិមនុស្ស” ធ្វើជាលេស គឺជាអ្នកបង្ករឿងដ៏ធំបំផុត នៃស្ថិរភាពពិភពលោក

នាពេលថ្មីៗកន្លងទៅនេះ អត្ថបទស៊ើបអង្កេត ដ៏វែងមួយច្បាប់ ដែលសរសេរដោយលោក Azmat Khan អ្នកសារព័ត៌មានស៊ើបអង្កេត ត្រូវបានចុះផ្សាយ នៅកាសែត «The New York Times » របស់សហរដ្ឋអាមេរិក ដោយបានលាតត្រដាង នូវការពិតជាក់ស្តែង ដែលកងទ័ពអាមេរិក បានសម្លាប់ជនស៊ីវិល ជាច្រើន ខណៈបំផុសសង្គ្រាម ហើយបានលើកឡើងថា សហរដ្ឋអាមេរិក បានបង្កើត យ៉ាងឃោរឃៅនូវ ” ប្រព័ន្ធមួយដែលមានចេតនាបិទបាំងនូវ ចំនួនមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិត ពិតប្រាកដក្នុងករណី វាយប្រហារ តាមអាកាសព្រមទាំង ធ្វើឱ្យការពង្រីកការវាយប្រហារ តាមអាកាស មានភាពស្របច្បាប់ ។”

យ៉ាងណាមិញ គិតរហូតដល់បច្ចុប្បន្ននេះ សេតវិមានអាមេរិក នៅមិនទាន់ឆ្លើយតប ចំពោះរឿងនេះនៅឡើយ ។ អ្នកនាំពាក្យរបស់បញ្ជាការដ្ឋាន កណ្តាល របស់កងទ័ពអាមេរិកបានថែ្លងថា “ទោះបីជាក្តាប់ជាប់នូវបច្ចេកវិទ្យាល្អបំផុតនៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែទោសកំហុស នៅតែកើតឡើងដដែល ។ល។ យើងកំពុងព្យាយាមដកយកបទពិសោធន៍ ជាមេរៀនពីកំហុសទាំងនេះ ។ ” តើនេះ គឺ ជាអ្វីដែលហៅថា “ការការពារសិទ្ធិមនុស្ស” ដែលរដ្ឋាភិបាលអាមេរិក តែងតែឃោសនាបំប៉ោង នោះមែនទេ ? ប្រការដែលកាន់តែធ្វើឱ្យអ្នកផង ខឹងសម្បានោះគឺ វាសឹង តែក្លាយជាទម្លាប់ ទៅហើយសម្រាប់កងទ័ពអាមេរិក ដែល មិនសុំទោស មិនសងថ្លៃជំងឺចិត្ត ឬមិនទទួលខុស ត្រូវបន្ទាប់ពីបានប្រព្រឹត្តបទ ឧក្រិដ្ឋគ្រប់បែបយ៉ាង ។ អ្នកនយោបាយក្រុងវ៉ាស៊ីនតោន បានដឹងច្បាស់ ជាងអ្នកណាទាំងអស់ ពីបទឧក្រិដ្ឋដ៏ស្មោកគ្រោក ទាំងប៉ុន្មានដែលកងទ័ពអាមេរិក បានប្រព្រឹត្ត ! នេះហើយក៏ជាមូលហេតុ សំខាន់មួយ ដែលនៅពេលតុលាការ ព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសថា នឹងធ្វើការស៊ើបអង្កេត ចំពោះរឿងនេះកាលពីខែកញ្ញា ឆ្នាំ ២០២០ ប្រធានាធិបតី អាមេរិក កាលនោះបានបដិសេធ ជាសាធារណៈ ព្រមទាំងបានប្រកាស ពីការដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ ពីររូបនៃតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ។
ដូចការលើក ឡើង ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី 《ដែនកំណត់ និងគុណវិបត្តិ នៃប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក》 ដែលបានចេញផ្សាយ ដោយសមាគមន៍ សិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្ស នៃប្រទេសចិននៅថ្ងៃទី ២៣ ខែធ្នូ ថា “ប្រវត្តិសាស្ត្រ បានបញ្ជាក់យ៉ាងពេញលេញថា ‘ប្រជាធិបតេយ្យ’ ដែលអាមេរិកបង្ខិតបង្ខំ ឱ្យអនុវត្តនៅក្នុងតំបន់មួយចំនួន មិនត្រឹមតែមិនបាននាំមក នូវវិបុលភាពនិងអភិវឌ្ឍន៍ ដល់តំបន់ទាំងនេះប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏បានបណ្តាល ឱ្យកើតគ្រោះមហន្តរាយថ្មី ដល់មនុស្សធម៌ និយមយ៉ាងធ្ងន់ធ្ងរ ។”
សហរដ្ឋអាមេរិកបាននិងកំពុងជំពាក់បំណុលឈាម ដ៏ច្រើនរាប់មិនអស់នៅមជ្ឈិមបូព៌ា ដូច្នេះគ្មានលក្ខណៈសម្បត្តិ អ្វីមកពិភាក្សាពី សិទ្ធិមនុស្សទាល់តែសោះ ! សហរដ្ឋអាមេរិក មិនបានផ្តោតសំខាន់ទៅលើបទ ឧក្រិដ្ឋរបស់ខ្លួន ធ្វើការខ្ជីខ្ជានិង ទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ប៉ុន្តែបែរជា បាននិយាយឆ្កាដៃ ឆ្កាជើង ចំពោះប្រទេសដទៃ ដោយលើកទង់”សិទ្ធិមនុស្ស” ប្រការទាំងនេះបានលាតត្រដាង ពីពុតត្បុតនិងស្តង់ដារ ពីររបស់”សិទ្ធិមនុស្សបែបអាមេរិក” !

គូរបញ្ជាក់ថា ឥឡូវគឺដល់ពេលដែលសហគមន៍ អន្តរជាតិធ្វើការស៊ើបអង្កេត និងសួរដេញដោលទំនួលខុសត្រូវ ចំពោះបទឧក្រិដ្ឋសង្រ្គាម ដែលអាមេរិក បានប្រព្រឹត្ត ! អ្នកបង្កផលប៉ះពាល់និង អ្នកផ្តល់ការជ្រកកោន ទាំងនោះ ពិតជានឹងត្រូវទទួលរងការដាក់ ទណ្ឌកម្មស្របទៅតាមទង្វើ របស់ខ្លួនជាក់ជាមិនខាន ! សច្ចធម៌វាអាចនឹងមកដល់យឺត ប៉ុន្តែវានឹងមិន អវត្តមានឡើយ ៕

To Top