នយោបាយ

បទវិភាគ ៖ អាហ្រ្វិក ត្រូវការជំនួយពិតប្រាកដ តែមិនមែនជាការបរិច្ចាគ ក្លែងក្លាយ ដើម្បីចាត់ចែងវ៉ាក់សាំង ដែលបានផុត កំណត់នោះទេ

ប្រទេសនីហ្សេរីយ៉ា ធ្លាប់ទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៃអង់គ្លេស ចំនួនជាង ២៥០ ម៉ឺនដូស ពីអឺរ៉ុបកាលពីខែតុលា ឆ្នាំ ២០២១ ប៉ុន្តែក្នុងនោះមានចំនួន ជិតពាក់កណ្តាលផុតកាលបរិចេ្ឆទ ប្រើប្រាស់ត្រឹមខែវិច្ឆិកា ឆ្នាំនេះ ។ ដើម្បីលុបបំបាត់ ការព្រួយបារម្ភ របស់ប្រជាជន ប្រទេសខ្លួន ចំពោះសុវត្ថិភាព នៃវ៉ាក់សាំង រដ្ឋាភិបាលនីហ្សេរីយ៉ា ត្រូវបានបង្ខំចិត្តកំទេចចោល ទាំងស្រុង នូវវ៉ាក់សាំង ដែលបានផុតកំណត់ទាំងនេះ កាលពីសប្តាហ៍មុន ។

និយាយចំពោះប្រទេស ដែលមានប្រជាជនច្រើន ជាងគេនៅទ្វីបអាហ្រ្វិក វាច្បាស់ណាស់ថា នេះគឺជាការសម្រេចចិត្ត ដ៏លំបាកមួយ ។ បច្ចុប្បន្ននេះ ប្រទេស នីហ្សេរីយ៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ២៣ ម៉ឺននាក់ ។ ដោយឡែក ក្រោមការ វាយលុក ដោយរលកទីបួន នៃការរីក រាលដាល នៃជំងឺកូវីដ ១៩ ចំនួនករណីឆ្លងថ្មី ក្នុងមួយថ្ងៃនាពេលថ្មីៗកន្លងទៅនេះ របស់ប្រទេសនីហ្សេរីយ៉ា មានចំនួនលើសពី ១០០០ នាក់ ។ យ៉ាងណាមិញ អត្រាចាក់វ៉ាក់សាំងដូស ទីមួយ របស់ប្រជាជនប្រទេសនេះ គឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះ ដូច្នេះ អាចឃើញថា ការរំពឹងទុក ជាបន្ទាន់របស់ពួកគេ ចំពោះការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ ១៩ កាន់តែច្រើនមានភាព ខ្លាំងក្លាណាស់ ។

នៅទ្វីបអាហ្រ្វិក ដូចប្រទេសនីហ្សេរីយ៉ា ដែលទទួលបានវ៉ាក់សាំង ដែលបានផុតកាលបរិចេ្ឆទ ប្រើប្រាស់ពីលោកខាងលិច គឺ មិនតិចទេ ។ តាមទិន្នន័យស្ថិតិនៃអង្គការ សុខភាពពិភពលោក កាលពីខែកក្កដាឆ្នាំនេះ បានឱ្យដឹងថា ប្រទេស ចំនួន ៨ នៅអាហ្រ្វិក បាននិងកំពុងប្រឈមមុខ នឹងបញ្ហាវ៉ាក់សាំង ជំងឺកូវីដ ១៩ បានផុតកាលបរិចេ្ឆទ ប្រើប្រាស់ ។ ឧទាហរណ៍ ដូចជា ប្រទេសម៉ាឡាវីនិងស៊ូដង់ ខាងត្បូង ជាដើមសុទ្ធតែធ្លាប់កំទេចចោល ឬបោះបង់ចោលវ៉ាក់សាំង រាប់ម៉ឺនដូសទាំងបង្ខំចិត្ត ។

គួរបញ្ជាក់ថា ប្រទេសអាហ្វ្រិកត្រូវបង្ខំចិត្តឱ្យកំទេចចោល វ៉ាក់សាំងជំងឺកូវីដ ១៩ ដែលផុតកាលបរិចេ្ឆទប្រើប្រាស់ ដោយឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ពោលគឺ គំនិត”វ៉ាក់សាំងជាតិនិយម” របស់លោកខាងលិច នៅតែបង្ករឿងហេតុដដែល ។ សូមយកសហរដ្ឋអាមេរិក ធ្វើជាឧទាហរណ៍អាចឃើញថា តាមទិន្នន័យនៃមជ្ឈមណ្ឌល បង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់ពីខែមីនាដល់ខែកញ្ញា ឆ្នាំនេះអាមេរិកបានខ្ជះខ្ជាយ វ៉ាក់សាំងជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ចំនួន ១៥ លាន ១ សែនដូស ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន អាមេរិកបានឱ្យដឹងថា ចំនួនវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលខ្ជះខ្ជាយនៅអាមេរិក មានចំនួនលើសពីយ៉ាងច្រើន នូវបរិមាណចាក់វ៉ាក់សាំង ជំងឺកូវីដ ១៩ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើន ។ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ធ្លាប់រិះគន់កាលពីដើមខែធ្នូ ឆ្នាំនេះថា “ប្រទេសធូរធារបានបញ្ជា ទិញវ៉ាក់សាំង ជំងឺកូវីដ ១៩ ដែលមានចំនួនលើស ពីតម្រូវការ របស់ប្រជាជនប្រទេសខ្លួនយ៉ាងច្រើន ខណៈដែលយើងចង់ ទទួលបានវ៉ាក់សាំង ពួកគេគ្រាន់ តែផ្តល់វ៉ាក់សាំង ដែលបានផុតកំណត់ទាំងនោះដល់យើងតែប៉ុណ្ណោះ ។ ភាពលោភលន់របស់ពួកគេ ពិតជាធ្វើឱ្យយើងខកបំណង ខ្លាំងណាស់ ។”

“គម្លាតខ្លាំងក្នុងការចែកចាយ វ៉ាក់សាំង” គឺជាឧបសគ្គដ៏ធំបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ។ ការផ្តល់ជំនួយ ដល់ប្រទេសចំណូលទាប ដែលមានត្រមូវ ការចាំបាច់ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវ ដែលមិនអាចគេចវេះ បានរបស់សហគមន៍អន្តរជាតិ ជាពិសេស គឺ ប្រទេសធំ លើពិភពលោក ។

អាហ្រ្វិកត្រូវការជំនួយពិតប្រាកដ ដែលចេះជួយគ្នាក្នុងគ្រាក្រ តែមិនមែនជាការបរិច្ចាគ ក្លែងក្លាយដើម្បីចាត់ចែងវ៉ាក់សាំង ដែលបានផុតកំណត់នោះទេ ។ ប្រទេសលោកខាងលិច គួរតែរ៉ាប់រងទំនួលខុសត្រូវ របស់ខ្លួន និងផ្តល់វ៉ាក់សាំង ជំងឺកូវីដ ១៩ ប្រកបដោយគុណភាពល្អ ដូចការអនុវត្តជាក់ស្តែង របស់ប្រទេសចិនអ៊ីចឹង ហើយរួមចំណែកខិតខំប្រឹងប្រែង ដើម្បីបង្កើតជារបាំងភាពស៊ាំ ដ៏រឹងមាំដល់ពិភពលោក ៕

To Top