ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្ទន់ឥរិយាបថ ស្តីពីវិបត្តិ ព្រំដែន អ៊ុយក្រែន

បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់វិមានក្រឹមឡាំងមួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី មិនចង់ឲ្យមានសង្គ្រាមនោះទេ ដែលនេះជាការ ព្រលយពាក្យ ដែលថា ប្រទេសរុស្ស៊ី កំពុងតែបន្ទន់ឥរិយាបថ របស់ខ្លួន ស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលកងទ័ពរាប់ម៉ឺននាក់ នៅតែឈរជើង នៅតាមព្រំដែននៅឡើយ ។

នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា នឹងគ្មានសង្គ្រាមនោះទេ ប្រសិនបើវាផ្អែក ទៅលើប្រទេស រុស្ស៊ីនោះ ប៉ុន្តែលោកបន្តថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាត ឲ្យផលប្រយោជន៍របស់ខ្លួន ត្រូវបានគេមិនអើពើ ឬក៏ជាន់ឈ្លីនោះឡើយ ។

ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយតែប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinken បានប្រកាសថា សហរដ្ឋអាមេរិក បានផ្តល់ ការឆ្លើយតប ដល់ការទាមទារពីរុស្ស៊ី ស្របពេល ដែលប្រទេសនេះប្រមូលផ្តុំ កងកម្លាំងនៅតាមព្រំដែនជាប់អ៊ុយក្រែន ។

នៅក្នុងបទសម្ភាសន៍មួយ លោក Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា “យ៉ាងហោចមានរឿងខ្លះៗ ក្នុងការឆ្លើយតបពី សហរដ្ឋអាមេរិក។ កាលពីថ្ងៃពុធ លោក Antony Blinken បានថ្វើការបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនគាំទ្រដល់ការទាមទារ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលឲ្យរារាំងមិនឲ្យ អតីតសមាជិកសហភាពសូវៀត ចូលរួមជាសមាជិកអង្គការ សម្ពន្ធមិត្តយោធា ណាតូ នោះឡើយ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top