ភ្នំពេញ៖ បន្ទាប់ពីមានការវិភាគ ករណីសម្ដេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រកន្លងមក សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ចេញប្រតិកម្មថា ការនាំកូនប្រុស ចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលករណីបន្តវេន នៅពេលក្រោយ។
ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំ ណុចប្រសព្វស្ពានឬស្សីកែវ ឆ្លងកាត់ទន្លេសាប ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១មករា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា «គ្រាន់តែខ្ញុំនាំម៉ាណែត ចូលថ្វាយបង្គំគាល់សួរសុខទុក្ខ ព្រះមហាក្សត្រសោះ មានអ្នកយកទៅវិភាគបានទៀត ។ គេថាហ៊ុន ម៉ាណែតទៅវាំងដូចជាមិនសម គេមេបញ្ជារការជើងគោក គ្មានភារៈកិច្ចអ្វី ត្រូវទៅរាយការណ៍ថ្វាយ ព្រះមហាក្សត្រនោះទេ ហើយបើនាំទៅបេក្ខជន នាយករដ្ឋមន្ត្រីកាន់តែខុសទៀត ដោយសារវៀតណាម និងមីន អោងឡាំងស្គាល់មុនបាត់» ។
សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «ខ្ញុំគ្រាន់តែផ្តាំអ្នកឲ្យស្គាល់ម៉ា ណែតថាក្នុងមួយរយៈកាល ប្រឆាំងនឹងជំងឺកូវីដ១៩នេះ បានខិតខំយ៉ាងខ្លាំងការពារ ព្រះបរមរាជវាំងរៀបចំ យ៉ាងណាដើម្បីឲ្យព្រះបរមរាជវាំង មានសុវត្ថិភាព»។
សម្តេចបញ្ជាក់ថា «អីចឹងនិយាយឲ្យត្រង់ទៅ ក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គថា ថ្ងៃក្រោយទូលបង្ខំដកខ្លួនហើយ គឺឲ្យកូនបន្តទៅ។ គ្រាន់តែប៉ុណ្ណឹងសោះ គេយកទៅវិភាគ ។ វាគ្រាន់ដំណើរ ការធម្មតាទំនាក់ទំនង រវាងមហាក្សត្រ ជាមួយនាយករដ្ឋមន្ត្រី ។ មហាក្សត្រជាមិនត្រឹមតែប្រទាន សវនាការ សម្រាប់នាយករដ្ឋមន្ត្រីនោះទេ ទាំងព្រះរាជមាតាជាតិព្រះអង្គ មិនគ្រាន់តែប្រទានស វនាការសម្រាប់នាយករដ្ឋមន្ត្រីទេ គឺព្រះអង្គបានប្រទានសម្រាប់ ប្រជាពលរដ្ឋដែលចង់គាល់ព្រះអង្គ»។
សម្តេចថា «អ្នកដែលវិភាគចំពោះករណីអ្នកវិភាគ រឿងចូលគាល់ព្រះមហាក្សត្រនេះ ប្រហែលជាអត់ការងារធ្វើហើយក្រុមនេះ។ ខ្ញុំសូមផ្តាំងផ្ញើរខំរៀនសូត្រក្រែងចេះដឹង ថ្ងៃក្រោយមកធ្វើនយោបាយ នៅស្រុកខ្មែរវិញ ដោយកុំនាំគ្នាវិភាគឡប់ៗអីចឹង។ ដោយសារក្រុមប្រឆាំងមួយចំនួនឡប់ៗ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះរហូតហើយគណបក្សនោះ មិនដែលឈ្នះ»៕